ថាមែនៗ ស្ងាត់ៗឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ចេញមតិ ចំពោះអ្នកធើបុណ្យនៅមុខកាមេរ៉ា រួចបើយើងបែងចែកវិញគឺ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយដល់អ្នកឧញ៉ាវ័យក្មេងឡេង ណាវ៉ាត្រា ប្រិយមិត្តស្គាល់ច្បាស់រួចមកហើយ ដោយឡែកនៅមុននេះបន្តិចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បើយោងតាមប្រភពលោកបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះបែបនេះថា៖ «គ្រាន់តែវិភាគបើខុសឆ្គងសូមអភ័យទោសពុកម៉ែបងប្អូនទាំងអស់គ្នា សូមជួយឱ្យមតិយោបល់។ ការងារជួយសង្គម ធ្វើមិនធ្វើជាសិទ្ធិរបស់យើងទាំងអស់គ្នាមិនមានការបង្ខិតបង្ខំឡើយ ការងារសង្គមមិនអាចកំណត់ដោយទ្រព្យធនតិច ឬ

ច្រើននោះទេ គឺអាស្រ័យទៅលើទំហំបេះដូងលទ្ធភាពនៃការចែករំលែក ។ ពិតណាស់រាល់អ្នកដែលធ្វើការងារជួយសង្គមមានមតិនៃការរិះគន់ និងការគាំទ្រ មានតែអ្នកមិនធ្វើប៉ុណ្ណោះទើបមិនសូវទទួលបានការរិះគន់។ អ្នកដែលដាក់

ចិត្តថាជួយសង្គម គាត់ត្រូវត្រៀមចិត្តរងនូវការរិះគន់ដែលជៀសមិនផុត ព្រោះអ្នកដែលធ្វើការងារសង្គមមនុស្សធម៌តែងមានកំហុសខ្លះនឹងមិនអាចតម្រូវចិត្តមនុស្សទាំងអស់បាននោះទេ។ កន្លងមកតាមរូបភាពមួយនេះ ដែលគេល្បីល្បាញនៅ

ក្នុងសង្គមហ្វេសប៊ុក ថាធ្វើបុណ្យនឹងកាមេរ៉ា គឺជាការសម្ដែង ហើយបកស្រាយមានហេតុផលសមស្រប ពិតជាត្រឹមត្រូវមែន។ ក៏ប៉ុន្តែអ្នកសាងបុណ្យមួយចំនួនធំភាគច្រើនគឺចង់បានការសរសើរ និងការលើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញជាកម្លាំងចិត្តរបស់ខ្លួន ខ្ញុំគិតទៅក៏ដូចជាមិនខុស។ តែបើយើងបែងចែកវិញ

1.ការធ្វើល្អដោយបរិសុទ្ធ 2.ការសម្ដែងធ្វើល្អ 3.ការសម្តែងធ្វើអាក្រក់ 4.មិនដែលសម្ដែងធ្វើល្អ តែធ្វើតែអំពើអាក្រក់

បើវិភាគទៅ ការសម្ដែងធ្វើល្អនៅតែល្អជាងអ្នកមិនដែលធ្វើអំពើល្អ។ អំពើអាក្រក់ និងអំពើល្អយើងគួរតែបែងចែកឲ្យដាច់ ពេលធ្វើល្អគួរតែលើកទឹកចិត្តទោះដោយសកម្មភាពណាក៏ដោយ ពេលធ្វើអាក្រក់គួរតែរិះគន់ទទួលទោសតាមច្បាប់ តែបើប្រឹងធ្វើល្អហើយ នាំគ្នារុញច្រាន និង

លាបពណ៌ទៅជាអំពើអាក្រក់ នោះអ្នកលាបពណ៌នេះហើយគឺជាអ្នកសាងអំពើអាក្រក់ពិតប្រាកដហើយមនុស្សមិនល្អនោះមិនបាច់ទៅរកឯណាទេគឺនៅក្បែរៗយើងនេះឯង ហើយដែលភាគច្រើនអ្នកទាំងនោះចូលចិត្តនិយាយអំពើល្អរបស់គេបំលែង

លាបពណ៌ទៅជាអំពើអាក្រក់ សព្វថ្ងៃនេះសំបូរអ្នកវិភាគអំពើល្អរបស់គេ យកទៅលាបពណ៌តាមគិតឃើញ ទាំងដែរខ្លួនឯងមិនសូវបានធ្វើអំពើល្អច្រើនហើយមិនដឹងពីរឿងគេផងនោះ។

អ្នកខ្លះតែងនិយាយថានៅពេលគេធ្វើបុណ្យ ឬការងារសង្គមមិនថតផុសទេ ចូលចិត្តធ្វើស្ងាត់ៗ ហើយក៏ធ្វើច្រើនដែរ មែនហើយ មិនខុសទេ នេះជាអំពើល្អឲ្យតែបានធ្វើមែន។ តែបងប្អូនសាកគិតមើលបើមនុស្ស 15 លាននាក់មានរូបភាពធ្វើអំពើល្អទាំងអស់គ្នា តើផ្នត់គំនិតរបស់ប្រទេសយើងនឹងទៅជាយ៉ាងណា? អ្នកដែលធ្វើអំពើល្អ ទោះសម្ដែង ឬមិនសម្ដែងយូរៗទៅនឹងជំរុញឲ្យអ្នកធ្វើអំពើល្អកាន់តែច្រើន និងរអៀសចិត្តខ្លួនឯងនៅពេលធ្វើអំពើអាក្រក់ ចុះបើ 15 លាននាក់ បង្ហាញតែសកម្មភាព និងអំពើអាក្រក់ តើនឹងទៅជាយ៉ាងណា? ខ្ញុំចង់សួរបងប្អូនមួយសំណួរ តើអ្នកដែលនៅក្បែរយើងឃើញអំពើល្អរបស់គេហើយលាបពណ៌ទៅជាអំពើអាក្រក់ មកប្រាប់យើង តើគេជាមនុស្សបែបណា?