ព័ត៌មានថ្មីៗ
ដឹងការពិត! ស្ងាត់ៗ មានបុរសម្នាក់ទម្លាយប្រវត្តិរូប និងចរិកពិតសន្តិសុខរូបនេះយ៉ាងខ្លីថាជាមនុស្ស….
ជុំវិញហេតុការណ៏ដ៏រន្ធត់ កាលពីម៉ោងប្រហែល៩យប់ថ្ងៃទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០ ២១នេះមានករ.ណី ផ្ទុះ អា. វុ. ធ ចំនួន៣ គ្រា ប់ នៅក្បែរស្ពានអាកាសផ្សារដីហ៊ុយប្រិយមិត្តប្រហែលជា
បានជ្រាបរួចមកហើយ។ ដោយឡែកនេះបើយោងតាមប្រភពAn Mean Kosal បានទម្លាយប្រវត្តិរូប និងចរិកពិតគាត់យ៉ាងដូច្នេះថា៖ «គាត់ឈ្មោះ ភឿង ភីរះ អាយុ៣៦ ឆ្នាំ នៅលីវ ។ គាត់គឺជាមិត្តភក្តិ
រួមថ្នាក់ជាមួយគ្នា នៅដេប៉ាដឺម៉ង់បារាំង នៃសកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ។ គាត់ជាមនុស្សស្លូតបូតណាស់ សុភាពរាបសារ មិនសូវនិយាយស្តី ស្រគត់ស្រគំគាត់ គាត់គឺជាកូនកំព្រាឱពុក រស់នៅជាមួយ
ម្តាយជាស្ត្រីម៉េម៉ាយ និងមានបងប្រុសជាមនុស្សវិកលចរិក ហើយគាត់ជាបង្គោល គ្រួសារ ។គាត់បានបញ្ចប់បរិញ្ញាប័ត្រផ្នែក បកប្រែភាសាបារាំង និង បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកភាសាវិទ្យា នៃ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ គាត់ធ្លាប់ធ្វើការផ្នែកបកប្រែនៅក្រុមហ៊ុនល្បីមួយ នៅភ្នំពេញ និងបក ។ អោយស្ថានទូតបារាំង និងអង្គការបារាំង ពិសេសពាក់ព័ន្ធការងារទូត ការងារស៊ើបអង្កេត ជា
ភាសាបារាំង ( il a un mémoire d’éléphant ) ។ ក្រោយមកបានក្លាយទៅជាអ្នកបកប្រែអោយអគ្គស្នងការស្នងការន គ របាល ជាតិ ដោយមើលឃើញពីសមត្ថភាពពិតៗ របស់គាត់ ។ ថ្នាក់លើបាន
បញ្ជូនគាត់ទៅហ្វឹកហ្វឺនក្លាយជានគរបាលដែលមានក្របខណ្ឌពេញសិទ្ធ ។ដោយសារបញ្ហាកូវិត ទើបធ្វើអោយគាត់មិនសូវសំបូរការងារផ្នែកបកប្រែ ។ កត្តាជីវភាព ទើបជម្រុញឲ្យគាត់បានបាត់បង់
ការងារជាអ្នកបកប្រែភាសាបារាំង គាត់ក៏មករកប្រាក់ចំណូលបន្ថែមតាមរយះអ្នកថែរក្សាសន្តិសុខនៅធនាគារABA រហូតកើតរឿងអាក្រក់មួយនេះ ចំពោះរូបគាត់កាលពីយប់មិញកន្លងទៅនេះ ។សង្ឃឹមថា
គាត់អាចរួចពីការចោ ទប្រកាន់របស់ពីព្រះរាជអាជ្ញារផងចុះ មនុស្សល្អ ទេវតាតាមថែររក្សាគាត់ ! បើមិនបាញ់ទេ គាត់អាចជួបគ្រោះថ្នា ក់ដ ល់ជីវិត ដោយជ នល្មើ សដេ ញចា ក់គាត់»៕
You must be logged in to post a comment Login