កំសាន្ត
កម្រមានសម្លេងបែបនេះ! ជនបរទេសម្នាក់យកបទចម្រៀង លោកតា ស៊ិន ស៊ីសាមុត ទៅបកស្រាយ ស្តាប់ឡើងព្រឺរោម….(មានវីដេអូ)
ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយថា លោកតាស៊ិន ស៊ីសាមុតរហ័សនាមកំពូលតារាចម្រៀង អធិរាជសម្លេងមាសរបស់កម្ពុជា ដែលមានទឹកដមដ៏កម្រនោះ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះបើយោងតាមប្រភពវិដេអូមួយដែល
បង្ហាញពីជនបរទេសមួយរូបនៅលើបណ្តាញសង្គមហ្វេសប៊ុក បានយកបទ កំពូលតារាចម្រៀង អធិរាជសម្លេងមាសមកធ្វើការច្រៀង Cover មានចំណងជើងថា ចំប៉ា បាត់ដំបង ដែលជាមរតកចម្រៀងដើមរបស់លោកតា ស៊ិន
ស៊ីសាមុត។ ពេលបានស្តាប់លោកច្រៀងទៅ ក៏ពីរោះម្យ៉ាងដែរ ដោយហេតុថា លោកមិនមែនជាម្ចាស់ភាសាឬចម្រៀងដើមនោះឡើយ តែអ្វីដែលគួរកោតសរសើរនោះ នៅត្រង់ថា ជនបរទេសរូបនេះ ពិតជា
មានភាពក្លាហាន និង ការស្រលាញ់លើកស្ទួយចម្រៀង ៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖