ព័ត៌មានថ្មីៗ
ល្បីខ្លាំងពេក! សូម្បីតារាសម្តែងល្បី ទ្រាំមិនបានក៏ផុសសារបែបនេះទៅកាន់ប្រពន្ធដើមយ៉ាងខ្លីថា…..
ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាកាលពីពេលថ្មីៗកន្លងទៅនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសថៃបានផ្ទុះការចាប់អារម្មណ៍ខ្លាំងលើវីដេអូមួយដោយ
គេបានឃើញ បុរសជនជាតិថៃម្នាក់បានលួចទៅរៀបការជាមួយប្រពន្ធថ្មីទាំងដែលខ្លួនមិនទាន់បានលែងលះដាច់ស្រេចជា
មួយប្រពន្ធដើម។ បើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុកមួយរបស់ថៃបានចេញផ្សាយថា ពេលនេះអ្នកលេងបណ្ដាញសង្គម
ម្នាក់ៗកំពុងតែស៊ែរចែករំលែកនូវវីដេអូមួយនោះ ព្រោះតែឃើញម្ដាយបង្កើតរបស់បុរសលួចទៅរៀបការជាមួយប្រពន្ធថ្មីខាងលើ បានកាន់លិខិតអាពាហ៍ពិពាហ៍ស្របច្បាប់ និង ដឹកដៃកូនប្រសាស្រីរបស់ខ្លួនទៅរកការខុសត្រូវជាមួយកូនប្រុសបង្កើតខ្លួន ដែលកំពុងតែក្រាបផ្ទឹមចូលរោងជាមួយប្រពន្ធថ្មី ។ ដោយឡែកងាកមកតារាល្បីរបស់ថៃគឺ តារាសម្ដែងស្រីនាង Tanyaបានបង្ហោះសារថា៖ «សូមជាកម្លាំងចិត្តឱ្យប្អូនស្រី និង ក្រុមគ្រួសារផងណា ស៊ូៗណាអូន ជីវិតពិតមិនដូចក្នុងរឿងកុនទេ វាពិបាកជាង គាំទ្រធីមប្រពន្ធដើមជាប្រពន្ធលំដាប់លេខ ១ ជានិច្ច»។ ហើយសារមុីខ្លួនក៏បានតបវិញថា៖ «អរគុណច្រើនបងស្រី Tanya មិននឹកស្មានថាលើកទីមួយ នៃជីវិតទទួលបានពាក្យផ្ដល់កម្លាំងចិត្តពីកំពូលតារាដួងចិត្តរបស់ខ្លួនដូចនេះសោះ #Team ប្រពន្ធដើម »។
You must be logged in to post a comment Login