ព័ត៌មានថ្មីៗ
ភ្ញាក់ព្រឺត! ស្ងាត់ៗ ជំទាវ ស៊ន សៀវម៉ី និងគូដណ្ដឹង សម្រេច ចិត្ត សែ ន ព្រេន តិចតួច ប៉ុន្តែ….
រំលឹកបន្តិចថា៖ កាលពីព្រឹក ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ នេះ មហាជនទូទៅ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ដោយស្ងាត់ៗ ស្រាប់តែ កីឡាការិនី តេក្វាន់ដូ ដ៏
ល្បាញល្បី របស់កម្ពុជា កញ្ញា ស៊ន សៀវម៉ី បានរកឃើញគូជីវិត របស់ខ្លួនហើយ ដោយបានភ្ជាប់ពាក្យជាមួយ បុរស
សង្ហាម្នាក់ ជាអ្នកថតរូបអាជីពម្នាក់ ឈ្មោះ កែវ ដេវីត។ ជាក់ស្តែងប៉ុន្មានថ្ងៃនេះស្រាប់តែផ្ទុះកក្រើកនូវជំងឺកូវីដ ធ្វើអោយ
កម្មវិធីមួយចំនួនមានបញ្ហាផងដែរ។ ក្នុងនោះផងដែរ ជំទាវ ស៊ន សៀវម៉ី និងគូដណ្ដឹងបានសម្រេចចិត្តពិធីសែនព្រេនប្រារព្ធ
ឡើងត្រឹមតែអញ្ជើញញាតិមិត្ត បងប្អូន ស្និទ្ធស្នាលប៉ុន្មាននាក់ចូលរួមដឹងឮប៉ុណ្ណោះ រង់ចាំឱកាសល្អមកដល់នឹងមានរៀបចំ
ពិធីធំដុំស្របតាមប្រពៃណី ព្រោះបច្ចុប្បន្នកម្ពុជាកំពុងរងការរីករាតត្បាតជាសហគមន៍លើកទី ៣ នៃវីរុសកូវីដ-១៩ ។ ដ្បិតថា
ពិធីពិសេសរបស់កីឡាការិនីជម្រើសជាតិដ៏ឆ្នើម ស៊ន សៀវម៉ី និង គូដណ្ដឹង មិនបានរៀបចំឡើងធំដុំ និង មិនបានអញ្ជើញ
ភ្ញៀវកិត្តិយសចូលរួមច្រើនកុះករក៏ពិតមែន ប៉ុន្ដែក្នុងនោះគេក៏ឃើញមានមហាជនជាច្រើនបានផ្ញើសារជូនពរដល់អ្នកទាំងពីរ ឱ្យស្រឡាញ់ ផ្អែមល្ហែមជាមួយគ្នារហូតទៅ ៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
You must be logged in to post a comment Login