ប្លែកៗ
ចេះតែឆ្ងល់! សុខៗអ្នកភូមិប្រមាណ២,០០០នាក់ បាននាំគ្នាសម្រុកទៅតំបន់ឆ្នេរខ្សាច់ដល់ដឹងការពិតមកពីចឹងសោះ….
បរទេស៖ កាលពីពេលថ្មីៗនេះផ្ទុះការងឿងឆ្ងល់ដោយអ្នកភូមិប្រមាណ២,០០០នាក់ បាននាំគ្នាសម្រុកទៅតំបន់ឆ្នេរខ្សាច់ដើម្បីរកវត្ថុមានតម្លៃនៅឯទីប្រជុំជន
Guaca នៃប្រទេសវេណស៊ុយអេឡា។ ដោយឡែកនេះបើយោងតាមតាមប្រភពព័ត៌មានបានឲ្យដឹងថា ចាប់តាំងពីចុងខែ
កញ្ញាមកម៉្លេះ អ្នកភូមិបានរកឃើញបំណែកមាស ដុំមាស គ្រឿងអលង្ការប្រាក់ និងវត្ថុមានតម្លៃតូចៗ បានបោកបក់មក
ទើរលើឆ្នេរខ្សាច់។ ទន្ទឹមនឹងនេះដែរ អ្នកភូមិភាគច្រើន បានរកឃើញវត្ថុមានតម្លៃយ៉ាងហោចណាស់ម្នាក់ចំនួនមួយ ហើយមានអ្នកនេសាទអាយុ២៥ឆ្នាំម្នាក់ បានរកឃើញមេដាយមាសសុទ្ធចំនួនមួយ ដែលមានរូបព្រះម៉ែម៉ារីនៅពីលើផងដែរ៕