ព័ត៌មានថ្មីៗ
ថាមែនៗ ទីបំផុតលោកជំទាវ ហ៊ុន ស៊ីណាត បកស្រាយឡើងច្បាស់ៗ ទៅលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ឲ្យបានភ្លឺភ្នែក បើមិន….(មានវិដេអូ)
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក របស់លោកជំទាវថា “មានគោរម្យងារជាឧកញ៉ាតែសម្ដីវិញថោ.កទាបជេ.រគេដូច
ហែកសំពត ឧកញ៉ាបែបៗនេះគេហៅថាពួកឧកញ៉ាជជុះ “។ ជាមួយគ្នានោះផងដែរ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែល
ជាបុគ្គលដ៏ល្បីឈ្មោះ ទើបតែទទួលបាន គោរម្យងារជាឧកញ៉ាក្តៅៗនោះ ក៏បានធ្វើការស្នើសុំដល់លោកជំទាវ ហ៊ុន ស៊ី
ណាត ធ្វើការបកស្រាយចំពោះខ្លឹមសារខាងលើ ដែលលោកជំទាវ បានធ្វើការបង្ហោះសារថា “មានគោរម្យងារជាឧកញ៉ាតែ
សម្ដីវិញថោ.កទាបជេ.រគេដូចហែកសំពត ឧកញ៉ាបែបៗនេះគេហៅថាពួកឧកញ៉ាជជុះ” ។ លោក ជំទាវ ហ៊ុន ស៊ីណាត មាន
ប្រសាសន៍ថា៖ ថ្ងៃនេះសូមធ្វើការបកស្រាយ ក៏ដូចជាឆ្លើយតបចំពោះនាង អ៊ាន សៀវម៉ី ដែលមានងារជា ឧកញ៉ា។
កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នាងខ្ញុំមើលឃើញទៅលើការផ្សព្វផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក Page
Siv mey Online Shop ដែលនាងជាម្ចាស់គណនី បានធ្វើការស្នើសុំឲ្យនាងខ្ញុំបកស្រាយចំពោះការបន្តរចែកចាយ
លើគណនីហ្វេសប៊ុក របស់នាងខ្ញុំ ដែលបានសរសេរថា “មានគោរម្យងារជាឧកញ៉ាតែសម្ដីវិញថោ.កទាបជេ.រគេដូច
ហែកសំពត ឧកញ៉ាបែបៗនេះគេហៅថាពួកឧកញ៉ាជជុះ” ។ ដោយនាងខ្ញុំ បានឃើញនាងដែលបានគោរម្យងារជាឧកញ៉ា ពី
ព្រះមហាក្សត្រ ដែលបានផ្តល់ឲ្យ ប៉ុន្តែទន្ទឹមនឹងការបានទទួលងារហើយ ក៏នាងខ្ញុំនៅតែមើលឃើញចរិត កោ.ងកាច អំនួត
របស់នាង លើបណ្តាញសង្គមហ្វេសប៊ុកផេក របស់នាង នាងតែងតែប្រើពាក្យអសុរោះជាមួយសាធារណៈជនលើបណ្តាញ
សង្គមហ្វេសប៊ុកផេក ដោយខុសពីអត្ថន័យនៃពាក្យ ” ឧកញ៉ា” ដែលមានន័យថា ជាងារនៃបណ្តាសក្ត័មន្រ្តី ថ្នាក់ខ្ពស់ ក្នុងជួររាជការ និង
ភាគច្រើនជានាហ្មឺនមន្រ្តី ដែលនៅបំរើការប្រចាំព្រះរាជវាំង ធ្វើកិច្ចការថ្វាយព្រះមហាក្សត្រស្តេចផែនដី និងជាអ្នកដែលចេះដឹងជ្រៅជ្រៈ ដឹកនាំកម្មវិធីផ្សេងៗក្នុងព្រះរាជវាំងមានស្នាដៃល្អ ជោគជ័យក្នុងកិច្ចការងារជូនរាជការ ហើយទទួលបានគោរពស្រលាញ់ពីនាហ្មឺនមន្រ្តី ជុំវិញខ្លួន “នឹងខុសពីឧកញ៉ាផ្សេងៗដែលមានគោរម្យងា ពីព្រះមហាក្សត្រ។
ជាក់ស្តែដូចមានក្នុងការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក Page Siv mey Online Shop មានដូចជា៖
– នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ របស់នាង ក្នុងនាទី ០៨ៈ៥២នាទី នាងបាននិយាយថា “អាញ់មានម៉ែឪមែន ដូចនាងឯងអត់មានម៉ែឪប្រដៅ ហើយខួរក្បាលង៉ែងសុទ្ធឆ្កែ ខួរក្បាលង៉ែងសុទ្ធតែអាចម៍ទេ”។
– នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ របស់នាង ក្នុងនាទី ១១ៈ១៦នាទី នាងបាននិយាយថា “ស្អីអោយយកឥវ៉ាន់នាងឯងលក់ទៅ ក្រែងនាងឯងថាមានកំណើតដោយសារផលិតផលនាងឯងស្បថបំពានយ័ត្នប្តីស្លា .ប់ចោលទៀត មី ចោរប្តីស្លា.ប់ ចោលម្តង ប្តីស្លា.ប់ចោលមុនអត់មានកូន ប្តីស្លា.ប់ចោលក្រោយមានកូនពីរ…..។ល។
ម្យ៉ាងវិញទៀតនាងបានសួរ នាងខ្ញុំថា នាងមានបានជេរប៉ះខ្ញុំ ឬ គ្រួសារខ្ញុំអត់? ខ្ញុំថាប៉ះព្រោះ៖
* ខ្ញុំគឺជាស្ត្រីខ្មែរ រស់នៅក្នុងសង្គមខ្មែរ មានជាតិសាស្ត្រជាខ្មែរ ដែលជាជាតិសាសន៍ថ្លៃថ្នូរ ហើយគេគោរពឲ្យតម្លៃលើស្រ្តីខ្មែរណាស់នាង ហើយនាងតែងតែសំណូមពរឲ្យសាធារណៈជនជួយមើលជួយឡាយ ជួយបន្តរការចែកចាយ នូវរាល់ការផ្សាយផ្ទាល់លើបណ្តាញសង្គមប៊ុករបស់នាង។ ដូចនេះមនុស្សគ្រប់វ័យទាំងអស់មិនថា ទាំងព្រះសង្ឃ និងក្មេងៗដែលមិនទាន់គ្រប់វ័យ អាចនឹងចូលមើលនាងជេ.រគេតាមប្រព័ន្ធហ្វេសប៊ុកផងដែរ (នេះជាគំរូល្អមែនទេនាង?”។
* នាងប៉ះចំកូនស្រីខ្ញុំដែលមានងារជា ឧកញ៉ា ដែរ បើនាងមិនល្អ ចរិតនាងមិនល្អ វាបានជៈឥទ្ធិពលដល់ងាជាឧកញ៉ា របស់កូនស្រីនាងខ្ញុំផងដែរ។
* រឿងរ៉ាវធ្វើបុណ្យរហូតបានទទួលងារជាឧកញ៉ាជាបុណ្យរបស់នាង ប៉ុន្តែរឿងនាងជេ.រគេផ្អើលសង្គមនេះនៅមិនទាន់ឃើញមានអ្នកណាហ៊ានចេញមុខ ហាមឃាត់ ឬ ហៅនាងយកទៅអប់រំនៅឡើយទេ តែចំពោះខ្ញុំគឺហ៊ាន ព្រោះត្រឹមតែចូលទៅបញ្ចេញមតិ ហើយមតិណាដែលនាងមិនពេញចិត្តក៏នាងជេ.រគេដែរ។
* ហើយនាងប្រើភាសានាងខ្ញុំជាន់ពន្លិចនាង តើនាងចង់អោយខ្ញុំគាំទ្រការជេ.ររបស់នាង ឬ មួយធ្វើមិនដឹងមិនលឺនូវទង្វើអសីលធម៏ របស់នាងនៅក្នុងសង្គម ឬ យ៉ាងណា? ហើយមានវិដេអូច្រើនណាស់ដែលនាងជេ.រគេមុន នឹងក្រោយពេលដែលនាងបានងារជាឧកញ៉ា។
ចឹងសូមនាង ត្រឡប់ទៅស្វែងយល់ពីគោរម្យងារ ដែលនាងខ្ញុំបានពន្យល់នាងនៅក្នុងលិខិតនេះឡើងវិញ ហើយពិចារណាដោយខ្លួនឯង នាងខ្ញុំឆ្លើយជូននាងប៉ុណ្ណឹង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមនាង អ៊ាន សៀវម៉ី ទទួលជ្រាបជាព័ត៏មាន និងសូមបងប្អូនសាធារណៈជនទាំងអស់ទទួលបានការគោរពអំពីនាងខ្ញុំ។





















