ប្លែកៗ
ចេះតែឆ្ងល់! មិចសុខៗអ្នកដំណើរនៅខាងក្រោយ ស្រាប់តែយកស្ករកៅស៊ូមកញីសក់ ដល់ដឹងការពិតចឹងសោះ…
បរទេស ៖ កាលពីពេលថ្មីៗនេះបើយោងតាមប្រភពវិដេអូមួយដែលផ្ទុះការចាប់អារម្មណ៏និង ងឿងឆ្ងល់ ដោយអ្នកដំណើរនៅពីក្រោយបានយកស្ករកៅស៊ូ ទៅដាក់អោយប្រលាក់សក់
របស់នារីខាងមុខ។ ជាក់ស្តែងនេះបើយោងតាមប្រភពព័ត៌មានបានអោយដឹងយ៉ាងដូច្នេះថាខណៈពេលយន្ដហោះកំពុង
ធ្វើការហោះហើរ មាននារីម្នាក់ដែលអង្គុយនៅកៅអីជួរខាងមុខ បានដាក់សក់ដ៏វែងរបស់នាងយ៉ាងរញ៉េរញ៉ៃទៅខាងក្រោយ ដែលបណ្ដាលឲ្យនារីអង្គុយនៅកៅអីជួរខាងក្រោយ ផ្ទុះកំហឹង និងយកស្ករកៅស៊ូទំពាររួច ទៅបិតលើសក់តែម្ដង។ បន្ទាប់មក នារីដែលខឹងសម្បារ បានយកកន្ត្រៃកាត់ក្រចក ទៅ
កាត់សក់ និងយកស្ករគ្រាប់ដែលបៀមរួច ទៅបិតលើសក់ទៀត ហើយថែមទាំងជ្រលក់សក់ចូលក្នុងកែវកាហ្វេផងដែរ។ បើទោះជាយ៉ាងណាក៏ដោយ នារីនៅជួរខាងមុខ មិនមានប្រត្តិកម្មអ្វីឡើយ ដោយនៅតែបន្ដដាក់សក់ទៅខាងក្រោយ និងអង្គុយធ្វើមិនដឹងដដែល។ មិនយូរប៉ុន្មាននាងក៏បានភ្ញាក់ខ្លួន និងក្រោកដើរចេញពីកន្លែងអង្គុយយ៉ាងស្ងាត់មាត់ ដែលមើលទៅប្រហែលជាដើរសំដៅទៅកាន់បន្ទប់ទឹក៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖ https://video.dailymail.co.uk/preview/mol/2020/11/30/589636908633704560/636x382_MP4_589636908633704560.mp4?_=1